Tuesday, 24 July 2018
Sunday, 15 July 2018
មែងធាង
ចូរតាងល្បះខាងក្រោមជាមែងធាង
១.ខេមនន្ទ ច្រៀង។
២.ខេមនន្ទ អាន សៀវភៅ។
៣.ខេមនន្ទ គិត ដល់ អនាគត។
៤.ចេស្តាមុនិន្ទ ចង់ក្លាយជា គ្រូពេទ្យ។
៥.ខេមនន្ទ និង ចេស្តាមុនិន្ទ ទៅ ផ្សារ ជាមួយ ម្តាយ ពួកគេ។
Thuch.Senghong097@gmail.com
១.ខេមនន្ទ ច្រៀង។
២.ខេមនន្ទ អាន សៀវភៅ។
៣.ខេមនន្ទ គិត ដល់ អនាគត។
៤.ចេស្តាមុនិន្ទ ចង់ក្លាយជា គ្រូពេទ្យ។
៥.ខេមនន្ទ និង ចេស្តាមុនិន្ទ ទៅ ផ្សារ ជាមួយ ម្តាយ ពួកគេ។
Thuch.Senghong097@gmail.com
ទសជាតក
ពាក្យថា "ទសជាតក" គឺជាអតីតប្រវត្តិរបស់ព្រះសក្យមុនីគោតម បរមសម្ពុទ្ធក្នុង ១០ ព្រះជាតិ មុនព្រះជាតិ ដែលបានត្រាស់។ រឿងនេះប្រភពដើមជាភាសាបាលី មាននៅក្នុងគម្ពីរខុទ្ទកនិកាយជាតក មហានិបាត ដែលគេប្រកាន់ជឿថាជាព្រះពុទ្ធវចនៈ ហើយនិងក្នុងគម្ពីរជាតកអដ្ឋកថា ដែលមានមកជាងពីរពាន់ឆ្នាំហើយ។
Saturday, 14 July 2018
តែងសេចក្តី
គម្រោងតែងសេចក្តីបែបពន្យល់
១/សេចក្តីផ្តេីម
- លំនាំបញ្ហា
-ចំណូលបញ្ហា
-ចំណោទបញ្ហា
2/តួសេចក្តី
-ឃ្លាភ្ជាប់
-ពន្យល់ពាក្យ
-ពន្យល់ន័យប្រធាន
-បំណកស្រាយ
គំនិតទី១+អំណះអំណាង
គំនិតទី២+ អំណះអំណាង
គំនិតទី៣+អំណះអំណាង
........................................,
-សរុបការបកស្រាយ
៣/បញ្ជាប់សេចក្តី
-វាយតម្លៃប្រធាន
-មតិផ្ទាល់ខ្លួន
រឿង ទុំទាវ
រឿង ទុំទាវ
ប្រភេទ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា
ចលនា៖ ខេមរនិយrម
ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
កាលកំណត់តែង៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ)
អ្នកនិពន្ធ៖ ភិក្ខុសោម
រឿងសង្ខេប៖
ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះ ពេជ្រនៅក្នុងវត្តវិហារធំ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ដោយឡែកទំុមរូបរាងស្អាត និងមានសំឡេងពីរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។ ទុំ និងពេជ្រលក់រហូតដល់ស្រុកត្បួងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តសេ្នហា តែដោយឋានៈតួចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្តាយឲ្យជួយអង្វរករលោកគ្រូតែពុំបានសម្រេច។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវេញ។ ជួនជាពេលនោះម្តាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរូមរ័ក្សជាមួយទាវនាពេលនោះទៅ។
ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចួលដណ្តឹងនាងទាវ ឲ្យម៉ឺនងួនជាកូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវសេ្តចរាមាដែលសោយរាជ្យនៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។ ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្តាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខសេ្តច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យសេ្តចរៀបការឲ្យទុំនឹងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ។
ការណ៍នេះធ្វើឲ្យម្តាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួួនមានជម្ងឺជាទម្ងន់។ បានដំណឹងភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ ត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះសេ្តចក៏ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។ មកដល់ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះមុខភ្ញៀវ ធ្វើឲ្យម្តាយទាវខឹងក៏ពន្យូសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាល។ ដឹងថាប្តីនាងត្រូវគេសម្លាប់ ទាវនិងនោតាមរកទុំ។ អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលសេ្តច ស្តេចក៏មកកាត់ក្តី ដោយចាប់អរជូន ម៉ឺនងួន និងម្តាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រាស់ពីលើក្បាល រីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់។
ប្រធានរឿង៖ រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូប គឺទុំ និងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថា ដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ "ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករ"។
មូលបញ្ហា៖ មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្ត ហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។
ទស្សនៈចំពោះការស្លាប់របស់ទុំ
ទុំស្លាប់បណ្តាលមកពីមិនស្តាប់បណ្តាំគ្រូ
ទុំស្លាប់បណ្តាលមកពីមិនបង្ហាញរាជសារ
ទុំស្លាប់បណ្តាលមកពីម្តាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
ទុំស្លាប់បណ្តាលមកពីអរជូន និងម៉ឺនងួនជាអ្នកសម្លាប់
ទុំស្លាប់បណ្តាលមកពីនាងទាវមិនជួយដាស់តឿនទុំ
ទុំស្លាប់បណ្តាលមកពីស្តេចរាមាបណ្តាលឲ្យទុំយករាជសារទៅខ្លួនឯង
ទុំស្លាប់ព្រោះស្នេហា
ទុំស្លាប់បណ្តាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្តង
Subscribe to:
Comments (Atom)
Happy family!!!
https://www.facebook.com/100006232997652/posts/2098202647064148/
-
ចូរតាងល្បះខាងក្រោមជាមែងធាង ១.ខេមនន្ទ ច្រៀង។ ២.ខេមនន្ទ អាន សៀវភៅ។ ៣.ខេមនន្ទ គិត ដល់ អនាគត។ ៤.ចេស្តាមុនិន្ទ ចង់ក្លាយជា គ្រូពេទ្យ។ ៥.ខេមនន...
-
https://www.facebook.com/100006232997652/posts/2072509069633506/
-
រឿង ទុំទាវ ប្រភេទ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា ចលនា៖ ខេមរនិយrម ឥទ្ធិពល៖ ព្រះពុទ្ធសាសនា សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក ក...